រាជធានីភ្នំពេញ៖ ក្រោយទទួលដំណឹងពីអាជ្ញាធរភូមិអង្គរទ្រេតខេត្តព្រៃវែងហើយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រៀបចំអំណោយជាថ្នាំំពេទ្យសម្រាប់ការដោះស្រាយទុក្ខលំបាកបឋមរបស់ព្រះសង្ឃ, លោកគ្រូអ្នកគ្រូ និង អាជ្ញាធរ បានចុះជួយដោយផ្ទាល់ ក្នុងភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។បើទោះបីជាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែសម្រាប់ទឹកចិត្តចងចាំក្នុងការជួយដល់អ្នកអត់ ខ្វះខាត ដែលជួបទុក្ខលំបាក គឺមិនភ្លេចឡើយពីលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ ដែលនេះជាបុព្វហេតុក្រុមការងារនិងថ្នាក់ដឹកនាំ ចុះទៅចែកអំណោយដោយផ្ទាល់ក្នុងជួយដល់ សាលារៀន, វត្តអារាម, ប៉ុស្តិ៍នគរបាល ក៏ដូចជាមណ្ឌលសុខភាព។
លោក ហួង តារាមុនី ប្រធានគ្រប់គ្រងស្ថានីយទូរទស្សន៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បានថ្លែងឱ្យដឹងថា (ដាក់វិឌីអូចូល) នេះជាសកម្មភាពលើកទី៥ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវការចំបាច់ជាថ្នាំំពេទ្យ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប្រគេនដល់វត្តចំនួន៥វត្ត, សាលារៀនចំនួន៥សាលា, សាលាឃុំ១កន្លែង, ប៉ុស្តិ៍ប៉ូលីស១កន្លែង, ពេទ្យ១កន្លែង និងមណ្ឌលសុខភាព២កន្លែង។ ទាំងនេះជាទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងគិតគូរដល់សង្គម ហើយការធ្វើបុណ្យលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ ក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសដែលស្រលាញ់គាំំទ្រដល់ស្ថានីយទូរទស្សន៍លេខ៥។
លោក ប៉ុល ទិត មេឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងផងដែរថា តំណាងដល់ប្រជាពលរដ្ឋក្នុងភូមិពិតជាត្រេកអរជាខ្លាំងនិងសប្បាយចិត្តចំពោះអំណោយជាថ្នាំពេទ្យ ដែលនេះជារបស់ត្រូវការចំបាច់នៅពេលជួបលំបាកឬជួបជម្ងឺកម្រិតបឋម។ តំណាងទាំងអាជ្ញាធរនិងប្រជាពលរដ្ឋថ្លែងអំណរគុណនិងជូនពរដល់ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ នាយកប្រតិបត្តិស្ថានីយទូរទស្សន៍លេខ៥និងក្រុមការងារគ្រប់លំដាប់ថ្នាក់ទទួលសុខភាពល្អជាមួយលាភសំណាង៕