រាជធានីភ្នំពេញ៖ នារសៀលនេះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំពិធីចែកវិញ្ញាបនបត្រដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលចំនួន ០៨រូប ដែលបានប្រឡងជាប់ជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលទទួលបានស្គាល់ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។ គួរបញ្ជាក់ផងដែរ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជា ០៨រូបនេះ បានចូលរួមវគ្គបណ្តុះបណ្តាលអាជា្ញកណ្តាល-ចៅក្រមអន្តរជាតិផ្កាយ១ កាលពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២២ ដោយសហការជាមួយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ដែលបង្រៀនដោយ លោក Waith John Henry គ្រូឧទ្ទេសអន្តរជាតិរបស់ IBA ។
សម្រាប់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ០៨រូប នឹងមាន ២រូបចូលរួមកាត់សេចក្តីសម្រាប់ប្រភេទកីឡាបរដាល់សកលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រកួតចាប់ពីថ្ងៃទី០៦ ដល់ ១៤ ខែឧសភា ឆ្នាំ២០៣២។ រីឯមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ៦រូបទៀតក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេសសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះផងដែរ។
មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ០៨រូប រួមមាន៖
១. លោក សួស លីនណា
២. លោក ម៉ាក់ សាមឿន
៣. លោក ផល សុផាត
៤. លោក ណុប វ៉ាន់ថេត
៥. លោក ម៉ី រតនៈ
៦. លោក ជួន សំណាង
៧. កញ្ញា ឥន្ទ វិចិត្រ
៨. លោក នួន វុទ្ធី