រាជធានីភ្នំពេញ៖ សណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ដេប៉ូ៣ខណ្ឌទួលគោក នៅតែជាបញ្ហា សម្រាប់អជ្ញាធរមូលដ្ឋាន សង្កាត់ដេប៉ូ៣ ក៏ដូចជាខណ្ឌទួលគោកទាំងមូល ខណៈពេលដែលប្រធានផ្សាររូបនេះគិតតែប្រមូលប្រាក់ដាក់ចូលក្នុងហោប៉ៅខ្លួនឯង ។សូមបញ្ជាក់ថា ការលក់ដូរនៅមុខផ្ទះប្រជាពលរដ្ឋ ក៏ត្រូវបានក្រុមសន្តិសុខផ្សារសាមគ្គីដើរប្រមូលយក ភាស៊ី ក៏ដូចជាអនាម័យដែរ ជាពិសេសប្រធានផ្សាររូបនេះបានយកផ្លូវថ្នល់សាធារណៈដាក់អោយក្រុមអាជីវករលក់ដូរ ហើយប្រមូលប្រាក់ដាក់ហោប៉ៅ ដោយក្នុងមួយនាក់ ត្រូវបង់ថ្លៃសេវាអោយផ្សារ ចំនួន ពី២០០០រៀល ទៅ៣០០០រៀល ។
ប្រជាពលរដ្ឋភាគច្រើនដែលធ្វើដំណើរតាមបណ្តោយផ្លូវ ១១៨ និងផ្លូវ២២៣ មានការរអ៊ូរទាំពីការកកស្ទះ ជាពិសេសពិបាកក្នុងការធ្វើដំណើរ ។
គេនៅមិនទាន់ដឹងទេថា តើប្រធានផ្សារសាមគ្គី រូបនេះមានសិទ្ធអ្វីយកចិញ្ចើមផ្លូវជួលអោយក្រុមអាជីវករលក់ដូរ? ផ្លូវសាធារណៈសោះហេតុអ្វី ក៏ត្រូវបង់ភាស៊ីអោយប្រធានផ្សារ?
ពាក់ពន្ធ័និងករណីនេះ ក្រុមការងារសារព័ត៌មានENN មិនអាចសុំការបំភ្លឺពីលោក ថោង ថង ប្រធានផ្សារសាមគ្គីបានទេ ។