រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអោយបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងព្រះរាជាណាចក្រកម្ពុជា គេឃើញទីតាំងល្បែងស៊ីសងក្នុងខណ្ឌ៧មករាបានបិទទ្វារចាក់សោរ មិនមានសកម្មភាពបើកលេងទៀតទេ ជាពិសេសគឺទីតាំងផ្ទះបើកល្បែងអនឡាញ គ្រាក់ៗ និងដុះស្លែមួយចំនួន ដែលអភិបាលខណ្ឌ៧មករាទាំងចាស់និងថ្មីមិនអាចបង្ក្រាបបាននោះ ក៏បិទទ្វារចាក់សោរដែរ ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស បង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានបញ្ជាដាច់ខាត អោយរដ្ឋបាលរាជធានីខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមផ្ទះ តាមហាងកាហ្វេ ។ល។