រាជធានីភ្នំពេញ៖ បើតាមប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ប្រភេទ ហ្គេមបាញ់ត្រី ដែលមានទីតាំងនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការ យ៉ាងរលូន ។ប្រភពដដែលបានបន្តថា គាត់មានការ ភ័យខ្លាចជាខ្លាំងដោយ ក្នុង មូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយល្បែងស៊ីសង ដែលជាឫសគល់ នៃបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារជាដើម ជាហេតុនាំឱ្យ ប្រជាពលរដ្ឋ មាន ការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ផងដែរ ។
ទាក់ទងទៅ និងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋសូមសំណូមពរលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបនិងឡើងកាន់ដំណែងថ្មីនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់ វិធានការបង្ក្រាបទីតាំង ល្បែង ស៊ីសង ខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនេះ ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕