កូរ៉េខាងត្បូង៖ មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលព្យុះទីហ្វុង Hinnamnor បានបោកបក់នៅតំបន់ភាគខាងត្បូងរបស់ប្រទេសនៅថ្ងៃអង្គារនេះ ដោយបានបង្កជាភ្លៀង និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានបំផ្លាញដើមឈើ និងផ្លូវថ្នល់ ហើយបានធ្វើឱ្យផ្ទះសម្បែងជាង ២0,000 ខ្នងគ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់ Arab News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ប្រភពដដែលបានបន្តថា សាលារៀនជាង ៦00 នៅទូទាំងប្រទេសត្រូវបានបិទ ឬប្តូរទៅជាថ្នាក់អនឡាញ។ ជើងហោះហើរជាង ២៥០ និងសេវាសាឡាង ៧០ ត្រូវបានផ្អាក ខណៈដែលទូកនេសាទជាង ៦៦,000 ត្រូវបានជម្លៀសទៅកាន់កំពង់ផែ។ កម្មករគិតត្រឹមម៉ោង ៦ ព្រឹកបានស្តារចរន្តអគ្គិសនីឡើងវិញដល់ ២.៧៩៥ គ្រួសារក្នុងចំណោម ២០.៣៣៤ គ្រួសារដែលដាច់ភ្លើង។