រាជធានីភ្នំពេញ៖ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនមួយកន្លែងស្ថិតនៅក្នុងផ្ទះពីរល្វែង ផ្លូវលេខ ១១៣ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកដំណើរការយ៉ាងរលូន និងស្ងាត់ស្ងៀមបំផុត បន្ទាប់ពីសមត្ថកិច្ចចុះបិទមិនបានប៉ុន្មានថ្ងៃផង ។
សូមបញ្ជាក់ថាទីតាំងខាងលើនេះសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ តែក្នុងពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះ ម្ចាស់ទីតាំងហាក់ដូចដឹងមុនហើយបានជញ្ជូនយកសំភារៈចេញអស់ ។
ស្រាប់តែកន្លងទៅមិនបានប៉ុន្មានថ្ងៃផង ទីតាំងខាងលើនេះបានបើកលេងបានវិញ ដែលជាហេតុធ្វើអោយមានការងឿងឆ្ងល់ពីសំណាក់ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងខាងលើនោះ ហើយបានចោទសួរថា ប្រហែលជាម្ចាស់ទីតាំងខាងលើនេះដែលជាជនជាតិចិនមានឥទ្ធិពលខ្លាំងជាងសមត្ថកិច្ចខណ្ឌពោធិសែនជ័យហើយបានជាអាចបើកលេងបានវិញយ៉ាងដូច្នេះ ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការខណ្ឌពោធិសែនជ័យ មេត្តាជួយចុះពិនិត្យមើលទីតាំងខាងលើនេះផង ៕