សៀមរាប៖ នេះជារឿងដែលនឹកស្មានមិនដល់ ដែលបុរសជាឃាតករសម្លាប់រឹតកសង្សារស្លាប់នៅក្នុងបន្ទប់ជួលខេត្តសៀមរាបនោះមានប្រពន្ធទើបតែរៀបការហើយ ។ រីឯប្រពន្ធនិងក្រុមគ្រួសារបានប្រកាសតាមរកប្តី ដែលបានចេញពីផ្ទះបាត់រយៈពេល២ថ្ងៃ ស្រាប់តែទទួលដំណឹងថាប្តីនៅដេកអោបសពសង្សាររហូតហើមស្អុយទៅវិញ ។សូមបញ្ជាក់ថា ជនសង្ស័យបានសម្លាប់សង្សារខ្លួនឯងស្លាប់តាំងពីថ្ងៃទី២១ខែមិថុនាមកម្លេះ តែជនសង្ស័យមិនបានរត់គេចខ្លួនទៅណាទេ គឺនៅដេកអោបសពសង្សាររហូតដល់ថ្ងៃទី២៤ខែមិថុនា ពេលសពហើមស្អុយជិះខ្លិនដល់អ្នកជិតខាង ទើបផ្អើលឆោឡោ ហើយសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុនេះតែម្តង ។
ជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ ចំណែកសពរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។