រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ២ជាច្រើនគ្រួសារជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែចាប់ពីភ្លើងស្តុបក្លោងទ្វាវត្តចក្រអង្រែ ដល់ភ្លើងស្តុបក្រុមហ៊ុន លក់រថយន្ត ម៉ែកស៊ឺដេស កែងផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កំពុងរងផលប៉ះពាល់ដោយសារតែមានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿងបានដឹកខ្សាច់ពេញៗ បង្កជាសម្លេងរំខាន ហុយ ស្ទើរតែពេញមួយយប់រកតែពេលសម្រាកសម្រាន្តមិនបាន ពេលខ្លះដីខ្សាច់និងទឹកហូរធ្លាក់រាយប៉ាយពេញផ្លូវ បង្កជាល្បាប់ភក់ ឈានទៅការខូចផ្លូវជាដើម តែងាកមកមើលសមត្ថកិច្ច និងក្រសួងពាក់ពន្ធ័បែរជាគ្មានវិធានការណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ ទាំងនេះធ្វើយ៉ាងណាកុំឱ្យមានផល ប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តទៅទៀតទេ។បើតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដែលប៉ះពាល់ទាំងនេះបានឲ្យដឹងថា ការដឹកខ្សាច់នេះពីមុនមកគឺដឹកទាំងយប់ទាំងថ្ងៃ តែក្រោយមកគឺពួកគាត់ដឹកតែយប់ៗទេ ។ តែទោះយ៉ាងណា សកម្មភាពដឹកខ្សាច់នេះបានធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ខ្លាំងនេះ ដូចជាហុយ ពិបាកដកដង្ហើម និងមិនបានសម្រាន្តលក់ស្រួលទេ ព្រោះតែលឺសម្លេងរថយន្តឡើងទ្រហឹង ថ្លង់ ស្ទើរតែពេញមួយយប់ ។ ពួកគាត់ភាគច្រើនដែលរស់នៅក្បែរតំបន់នោះគឺធ្វើការពេលថ្ងៃ និងសម្រាកពេលយប់ ហើយបើពេលមកដល់ផ្ទះសម្រាកមិនបានទៀតព្រោះតែសម្លេងរំខានថ្លង់របស់រថយន្តដឹកខ្សាច់ទាំងនេះ តើអោយពួកកាត់រស់នៅបានយ៉ាងដូចម្តេច ។
ដោយឡែកអ្នកធ្វើដំណើរតាមផ្លូវខាងលើនេះក៏បានរអ៊ូរទាំអំពីបញ្ហាដីខ្សាច់ហុយចូលភ្នែកនិងពិបាកដក ដង្ហើមផងដែរ ។ ចំណែកអ្នកធ្វើដំណើរតាមម៉ូតូក៏មានបញ្ហាប្រឈមផងដែរ ខ្លាចរអិលដួលម៉ូតូដោយសារតែដីខ្សាច់នៅពេញផ្លូវ ៕