រាជធានីភ្នំពេញ ៖ ទីតាំងផ្ទះបើកល្បែងស៊ីសងមួយកន្លែងដែលទើបតែបំពាក់សម្ភារៈដូចកាស៊ីណូមួយកន្លែងបានបើកទ្វារស្វាគមន៍ក្រុមអ្នកញៀនល្បែងឡើងវិញហើយ បន្ទាប់ពីបិទមួយរយៈ ហើយការបើកដំណើរការឡើងវិញនេះគ្មានរំខានដល់សម្ថកិច្ចមូលដ្ឋានអ្វីបន្តិចឡើយ ។ដែលទីតាំងខាងលើនេះស្ថិតនៅផ្ទះពីរល្វែងជាប់គ្នា តាមបណ្តោយផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រោយបិទទ្វារមួយរយៈខ្លី ដើម្បីរៀបចំសម្ភារៈ ថ្មីៗ និងទំនើបជាងមុន ដោយបានរៀបចំរចនាបទ យ៉ាងប្លែក ដើម្បីបំភ័ន្តភ្នែក មហាជន ដែលមានរៀបជាលក្ខណៈលក់កាហ្វេ ប៉ុន្តែខាងក្នុងមិនបាច់និយាយទេ គឺថាកាន់តែអស្ចារ្យជាងមុនទៅទៀត។ ចំពោះ ទីតាំងបង្កប់ល្បែងស៊ីសង ដូចជាកាស៊ីណូ នៅក្នុងផ្ទះ២ល្វែងផ្លូវ១០៩ បានបើកសម្ពោធ ដំណើរការវិញហើយ ហេតុអ្វីក៏អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា មិនបង្ក្រាប ទីតាំងបង្កប់ល្បែងស៊ីសង ដូចជាកាស៊ីណូ នៅក្នុងផ្ទះ២ល្វែងផ្លូវ១០៩ តើលោក អ៊ុន ភារម្យ នាយប៉ុស្តិ៍សង្កាត់វាលវង់ មានដឹងដែរឬទេ? រឺមួយក៏ជាឆ្នាំងបាយបានជាមិនបង្ក្រាប?
ហេតុអ្វីទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសង ប្រៀបដូចជាកាស៊ីណូទៅហើយបែរជាលោកអ៊ុន ភិរម្យ ជានាយប៉ុស្តិ៍ និងជាម្ចាស់មូលដ្ឋាន មិនចុះបង្ក្រាប រឺក៏ជាឆ្នាំងបាយរបស់គាត់ ព្រោះថាទីតាំងនេះបើកលេងទាំងថ្ងៃទាំងយប់ (ដោយបើកទ្វាធំជាងមុនពេលមានបរិបទកូវីដ-19) ហើយមានអ្នកញៀនល្បែនចេញចូលលេងទាំងប្រុស-ស្រីជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ ទាល់តែសោះ ..?
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គួរមានវិធានការចំពោះទីតាំងនេះផង ៕