រាជធានីភ្នំពេញ៖ ដោយចំណាយពេលពួនស្ទាក់ និងការតាមប្រម៉ាញ់ ពីសំណាក់សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ទើបធ្វើការបង្ក្រាបបានជនសង្ស័យចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ។ ដែលការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២២ នៅតាមបណ្តោយមហាវិថី ឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ដោយទទួលបានបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ជាជនរងគ្រោះអំពីករណីវាយប្លន់យកម៉ូតូនាពេលរាត្រី នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ លោកអធិការ ខណ្ឌជ្រោយ ចង្វារ បានដាក់ផែនការឲ្យផ្នែកជំនាញ និង ប៉ុស្តិ៍ ចុះស្រាវជ្រាវ សិក្សាពេលវេលាធ្វើសកម្មភាព ធ្វើយ៉ាងណាចាប់មុខសញ្ញាឲ្យទាល់តែបាន ។ ជាលទ្ធផលនៅថ្ងៃទី ០១ មេសា យបានចាប់បានជនសង្ស័យចំនួន ៣ នាក់ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង យើងបាននឹងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ សាលាដំបូងរាជធានី ៕